បច្ចេកវិទ្យា CheckinMe បោះជំហានទៅកាន់អន្តរជាតិនៅប្រទេសសិង្ហបុរី

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនកូនខ្មែរ CheckinMe បានចូលរួមតំណាងឲ្យកម្ពុជាក្នុងការផ្សព្វផ្សាយបច្ចេកវិទ្យាទៅកាន់អន្តរជាតិតាមរយៈកម្មវិធី Plug and Play Asia Pacific Summit ប្រចាំឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដោយមានការសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង AUPP Technology Center (ATC)។

បេសកកម្មពិសេសនេះ មានរយៈពេលចំនួន ៤ថ្ងៃ ក្រោមការដឹកនាំរបស់លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe។ ក្នុងកម្មវិធីនេះ CheckinMe ក៏បានចូលរួមកម្មវិធីសំខាន់ៗជាច្រើន ដែលមានការដាក់តាំងបង្ហាញបច្ចេកវិទ្យាពិសេស HRM និង EWA ជាការរួមបញ្ចូលគ្នានៃប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក និងគ្រប់គ្រងលំហូរសាច់ប្រាក់ប្រចាំខែរបស់បុគ្គលិកដោយស្វ័យប្រវត្តិកម្ម បង្កើនភាពងាយស្រួលដល់ម្ចាស់អាជីវកម្មគ្រប់ស្ថាប័នតូច-ធំ។

កាន់តែពិសេស លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe ក៏បានផ្ដល់កិត្តិយសឡើងធ្វើបទបង្ហាញដោយផ្ទាល់ពីបច្ចេកវិទ្យាកូនខ្មែរ CheckinMe នៅលើឆាកអន្តរជាតិបង្ហាញទៅម្ចាស់អាជីវកម្ម អ្នកវិនិយោគធំៗមកបណ្ដាប្រទេសផ្សេងៗ និងបានចូលរួមកម្មវិធី SWITCH SINGAPORE ផងដែរ។

មិនតែប៉ុណ្ណោះ ក្រុមការងារ CheckinMe បានទទួលការអញ្ជើញទស្សនៈកិច្ចទៅកាន់ក្រុមហ៊ុនយក្សចំនួន២ គឺ Google Cloud និង TikTok។ ក្នុងជំនួបនេះ ក្រុមហ៊ុន CheckinMe ក៏បាននាំមកនូវកិច្ចសហការថ្មីជាមួយក្រុមហ៊ុន Google Cloud ដើម្បីបន្ថែមការប្រើប្រាស់ Cloud Infrastructure និង Google AI Model ដើម្បីផ្ដល់បទពិសោធន៍ថ្មីជូនអ្នកប្រើប្រាស់កាន់តែប្រសើរ និងប្រសិទ្ធភាពខ្ពស់។

Leave a Reply

Your email address will not be published. Required fields are marked *